Featured

សមាជិកក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៥ឆ្នាំ ថាសូមកុំមានការរើសអើងសម្រាប់នារីក្នុងការលេងបាល់ទាត់

កីឡាករនីម្នាក់ដែលជាសមាជិកនៃក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម​​​​​​១៥ ឆ្នាំ​បានសំណូមពរដល់អ្នកគាំទ្រទាំងអស់ចូលរួមលើកទឹកចិត្ត និងសូមកុំមានការរើសអើងសម្រាប់នារីក្នុងការលេងបាល់ទាត់ មុនក្រុមទាំងមូលនឹងត្រូវចេញពី មជ្ឈមណ្ឌលកីឡា និងសាលាបាល់ទាត់ជាតិបាទី វេលាម៉ោង១រសៀលឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញចាកចេញពីមាតុភូមិកម្ពុជា នៅវេលាម៉ោង៥និង៤០នាទី ឆ្ពោះទៅប្រទេសឡាវ ដើម្បីចូលរួមពានរង្វាន់ AFF U15 GIRLS’ CHAMPIONSHIP 2017។

ក្នុងនោះអតីតជំនួយការគ្រូបង្វឹកលោក Lee Tae Hoon ដែលដឹកនាំក្រុមជម្រើសជាតិអាយុក្រោម១៥ឆ្នាំ ទៅប្រកួតនៅជប៉ុនកាលពីខែមេសាកន្លងទៅ លោក មាស សំអឿន នឹងកាន់ជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៥ឆ្នាំ ( U-15 ) ដោយស្ថិតនៅពូលB មានហ្វីលីពីន សិង្ហបុរី ទីម័រខាងកើត និងឥណ្ឌូនេសុី ខណៈកម្មវិធីគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ៧ ដល់ ២០ ខែ ឧសភា ឆ្នាំ២០១៧។ជាមួយគ្នានោះកម្ពុជា នឹងត្រូវបើកឆាកប៉ះ សិង្ហបុរី នៅថ្ងៃទី ៨ ខែ ឧសភា វេលាម៉ោង ៣រសៀល៕​
(ទស្សនាវីឌីអូ)
ប្រភព៖ wearefootball