Featured

ចង់​សម្រក​ទម្ងន់​លឿន កុំ​ញ៉ាំ​សាច់​ច្រើន​ឲ្យសោះ

​សេចក្តីរាយការណ៍​មួយ​ពី​សារព័ត៌មាន Daily Express បានឲ្យដឹងថា កាលណា​មនុស្ស​យើង​មាន​ទម្លាប់​ញ៉ាំ​សាច់​កាន់តែ​តិច កាន់តែ​អាច​ឆាប់​សម្រក​ទម្ងន់​បានសម្រេច​។

​ការសិក្សា​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​អឺរ៉ុប​ដែល​មាន​មនុស្ស​ចូលរួម​ច្រើនជាង ៣៧០០០០​នាក់ បាន​រកឃោះញថា ការ​ដែល​ញ៉ាំ​សាច់​ច្រើនៗ​រយៈពេល​លើសពី​ប្រាំ​ឆ្នាំ អាច​បណ្តាល​ឲ្យ​ឡើង​ទម្ងន់​យ៉ាងហោចណាស់ ២​គីឡូក្រាម ដែល​វា​ច្រើនជាង​អ្នក​ដែល​កម្រ​ញ៉ាំ​សាច់​ទៅទៀត​។ ការឡើង​ទម្ងន់​នេះ​កើតឡើង​ជាពិសេស​លើ​អ្នក​ដែល​ញ៉ាំ​សាច់​កៃ​ឆ្នៃ​ដូចជា សាច់​បី​ជាន់ សាច់​ហេម និង​សាច់ក្រក​តែម្តង​។​

ការសិក្សា​នេះ​ចង់​បញ្ជាក់​ថា ការ​ដែល​មាន​ទម្លាប់​មិន​ផ្តល់​សុខភាព​ដូចជា ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ និង​មិន​បាន​ហាត់ប្រាណ​គ្រប់គ្រាន់​សុទ្ធតែ​ជា​ដើម​ហេតុ​នៃ​ការ​កើត​ជា​ជំងឺ​លើ​រាងកាយ​បាន​ទាំងអស់​។ យ៉ាងណាមិញ ការ​ដែល​ញ៉ាំ​សាច់​ច្រើនៗ​ពេក​ក៏​ជា​ឧបសគ្គ​មួយ​ដែល​នាំ​ឲ្យ​អ្នក​កំពុង​តែ​ព្យាយាម​សម្រក​ទម្ងន់​ទទួលបាន​ភាពបរាជ័យ​កាន់តែ​ច្រើន​ដែរ​៕



ប្រភព៖​​​http://health.com.kh