Featured

ក្តៅៗ! រាជរដ្ឋាភិបាល​សម្រេច​ទិញ​ស្ពាន​កោះកុង របស់​ក្រុមហ៊ុន លី យ៉ុ​ង​ផាត់

រាជធានី​ភ្នំពេញ​៖ ប្រៀប​ដូច​ជា​ការ​ដូ​ថ្មី​មួយទៀត​ក្ន​ង​ឱកាស​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ សម្រាប់​ពលរដ្ឋ​ទូ​ទាំង​ប្រទេស ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ទិញ​ស្ពាន​កោះកុង ពី​ក្រុមហ៊ុន លី យ៉ុ​ង​ផាត់ ដូច្នេះ​ការ​ឆ្លងកាត់​ស្ពាន​កោះកុង​នឹង​មិនបាច់​បង់ថ្លៃ​គិត​ចាប់ពី​ម៉ោង​១២​យប់​ ថ្ងៃ​ទី ១ វិច្ឆិកា ចូល​ថ្ងៃ​ទី​២ វិច្ឆិកា ឆ្នាំ​២១០៧​តទៅ​។

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស​រសេ​រលើ​បណ្តា​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​​ទី​១ ​វិច្ឆិកា​ នេះ​ថា «​ដើម្បី​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ ​និយាយ​ជា​រួម និង​និយាយ​ដោយឡែក បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង ក្នុង​នាម​រាជរដ្ឋាភិបាល​ខ្ញុំព្រះករុណា​ ខ្ញុំ​បាន​សម្រេច​ទិញ​យក​ត្រឡប់​មក​វិញ​ស្ពាន​ឆ្លងកាត់​ដៃសមុទ្រ​ខេត្តកោះកុង​ទៅ​ប្រទេស​ថៃ​ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន លី យ៉ុ​ង​ផាត់ ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ដោយ​ពុំ​ចាំបាច់​បង់ថ្លៃ ចាប់ពី ម៉ោង ០០:០០ នាទី ថ្ងៃ​ទី០២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អក​អុំ​បុក​»។

​សម្តេច​តេ​ជោ​បាន​បន្ត​ថា ​ចំពោះ​កិច្ចការ​ដែល​នៅ​សេសសល់ សូម​ឲ​ក្រសួង​សា​ធារណ ការ និង​ដឹក​ជញ្ជូន ក្រសួងសេ​ដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ និង​សាលាខេត្ត​កោះកុង ពិភាក្សា​ជា​មួយ​​ក្រុមហ៊ុន លី យ៉ុ​ង​ផាត់ ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ខ្ញុំព្រះករុណា ​ខ្ញុំ​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ផល​ប្រ​យោ​ជ​ន៍​ពី​ការ​សម្រេច​នេះ ។ សូម​ជម្រាប​បន្ទាប់​​ពី​ការ​ប្រកាស​ទិញ​ស្ពាន​កោះកុង​របស់​ក្រុមហ៊ុន លី យ៉ុ​ង​ផាត់ ​ដើម្បី​បើក​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ដោយ​បង់ថ្លៃ​នេះ​ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ទិញ​ស្ពាន​ព្រៃ​ពៅ្ន ពី​ក្រុម​ហ៊ុន​ខាង លើ ដើម្បី​បើក​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​មិន​យក​ថ្លៃ​កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ​៕