ដំណាក់កាលនៃជំងឺមហារីកក្រពេញអូវែរ
ជំងឺមហារីកក្រពេញអូវែរគឺជាជំងឺគួរឱ្យខ្លាច ហើយជាញឹកញាប់វាជាជំងឺដែលមិនមានរោគសញ្ញា និងពិបាកក្នុងការរកឃើញនៅក្នុងដំណាក់កាលដំបូង ប៉ុន្តែប្រសិនបើអ្នកធ្វើតេស្តមហារីកស្បូនជារៀងរាល់ឆ្នាំ រួមទាំងការធ្វើអេកូអាងត្រគាកនឹងការធ្វើតេស្តឈាម នោះគ្រូពេទ្យនឹងអាចរកឃើញមហារីកអូវែរ ក្នុងដំណាក់កាលដំបូង ហើយនឹងអាចព្យាបាលឱ្យជាបាន ដែលវាមានអត្រាជោគជ័យខ្ពស់ជាងក្នុងដំណាក់កាលដែលវាបញ្ចេញរោគសញ្ញា ។
លោកវេជ្ជបណ្ឌិត Dr. Kamol Pataradool ឯកទេសផ្នែកជំងឺមហារីក សម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យវេជ្ជថានីឱ្យដឹងថា ជំងឺមហារីកក្រពេញអូវែរបែងចែកជាបួនដំណាក់កាលដូចជា៖
-ដំណាក់កាលទី១៖ កោសិកាមហារីកនៅក្នុងក្រពេញអូវែដែលអាចត្រូវបានព្យាបាលដោយការវះកាត់ ប៉ុន្តែជាញឹកញាប់មិនមានរោគសញ្ញាធ្វើឱ្យអ្នកជំងឺមិនដឹងខ្លួននិងមិនបានទទួលបានការព្យាបាល ។
-ដំណាក់កាលទី២៖ កោសិកាមហារីកអូវែររីករាលដាលទៅសរីរាង្គអាងត្រគាកដូចជាស្បូន ដៃស្បូន ឬអ្នកជំងឺអាចមានការឈឺចាប់ពោះ ឬមានអារម្មណ៍ថាមានដុំក្នុងពោះ ។
-ដំណាក់កាលទី៣៖ កោសិកាមហារីករីករាលដាលចូលទៅក្នុងសាច់ដុំពោះ peritoneum។ ជាញឹកញាប់នាំឱ្យអ្នកជំងឺតឹងពោះឡើងយ៉ាងឆាប់រហ័សដោយសារតែការកើតទាច រួមបញ្ចូលទាំងការហើមពោះ និងបរិភោគតិចជាងមុន ។
-ដំណាក់កាលទី៤៖ កោសិកាមហារីកអូវែរក្នុងការរីករាលដាលទៅសរីរាង្គ ផ្សេងៗដូចជាថ្លើម សួត ។ អ្នកជំងឺនឹងមានរោគសញ្ញាផ្សេងគ្នា ។
ការព្យាបាលនៃអ្នកជំងឺដែលមានជំងឺមហារីកក្រពេញអូវែរ ដំបូងគ្រូពេទ្យនឹងវាយតម្លៃពីស្ថានភាពរបស់អ្នកជំងឺនោះ រួមទាំងជំងឺប្រចាំខ្លួនដូចជាលើសឈាម ទឹកនោមផ្អែម ។ល។ ផែនការនៃការព្យាបាល ដែលភាគច្រើនមានការវះកាត់យកដុំសាច់ចេញ និងវាយតម្លៃការរីករាលដាលនៃជំងឺ នៅក្នុងរយៈពេលនោះហើយប្រើគីមីដើម្បីទប់ស្កាត់ ឬពន្យារពេលការកើតមានឡើងវិញនៃជំងឺនេះ ។ បន្ទាប់ពីការព្យាបាលនេះគ្រូពេទ្យនឹងកំណត់ការតាមដានជាមួយអ្នកជំងឺយ៉ាងទៀងទាត់ដើម្បីពិនិត្យមើលជារៀងរាល់៣ទៅ៦ខែម្តងដើម្បីធានាឱ្យបានថាអ្នកជំងឺមិនកើតមានជំងឺនេះត្រឡប់មកវិញទៀត ។
សម្រាប់អ្នកជំងឺដែលកើតជំងឺមហារីកក្រពេញអូវែរឡើងវិញម្តងទៀត គ្រូពេទ្យអាចវះកាត់ ឬប្រើគីមីបំបាត់ម្តងទៀត រួមទាំងការប្រើវិធីសាស្ត្រ ផ្សេងៗទៀត ក្នុងករណីមួយចំនួនដូចជាការប្រើអ៊័រម៉ូន ការប្រើកាំរស្មី។ ចំពោះអ្នកជំងឺដែលមានជំងឺមហារីកនេះក្នុងដំណាក់កាលចុងក្រោយ ក៏អាចផ្តល់នូវការព្យាបាលបណ្ដោះអាសន្នដើម្បីកាត់បន្ថយការឈឺចាប់នៃអ្នកជំងឺ ៕

បញ្ចេញមតិ