ឆ្លៀតឱកាសពេលប្រពន្ធទៅធ្វើការរោងចក្រឪពុកតិរិច្ឆាន ចាប់កូនស្រីបង្កើតរំលោភបានសម្រេច
ខេត្តពោធិ៍សាត់ៈ ឪពុកតិរិច្ឆានចាប់កូនស្រីបង្កើតអាយុ ៩ឆ្នាំ រំលោភបានសម្រេច ខណៈប្រពន្ធរវល់ទៅធ្វើការនៅរោងចក្រ កាលពីវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅចំណុចក្រោមផ្ទះរបស់ជនសង្ស័យជាឪពុក ស្ថិតក្នុងភូមិកំពង់ឡរ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកក្រគរ (E4) បានឱ្យដឹងថា មានករណីរំលោភសេពសន្ដវៈ (ឪពុករំលោភកូនស្រីបង្កើត) បង្កឡើងដោយជនសង្ស័យជាឪពុកឈ្មោះ រុំ រ៉ាន់ អាយុ ៣១ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុ ។ កុមារីរងគ្រោះឈ្មោះ ញ រ ស អាយុ ៩ឆ្នាំ ត្រូវជាកូនបង្កើត ។ ក្នុងរបាយការណ៍បន្តថា នៅម៉ោង.ថ្ងៃ.ខែ.ឆ្នាំកើតហេតុខាងលើ ឪពុករបស់ខ្លួនបានប្រឡែងលេងជាមួយកូនស្រី (កុមារីរងគ្រោះ) ខណៈម្ដាយរបស់នាងរវល់ទៅធ្វើការរោងចក្រ ចំណែកប្អួនប្រុសអាយុ ៥ឆ្នាំទៅរៀនបាត់ គ្រានោះឪពុករបស់ខ្លួនបានប្រើម្រាមដៃមកលើប្រដាប់ ក្រោយមកកូនប្រាប់ថាឈាមច្រើនណាស់ពុកអើយ ឪពុកឮដូច្នេះក៏យកខោនិងសារ៉ុងរបស់ប្រពន្ធ (ម្ដាយ) ជូតបន្ទាប់មកក៏ដួសបាយឱ្យកូនហូប ។ ក្នុងរបាយការណ៍បញ្ជាក់ទៀតថា យោងតាមការបំភ្លឺពីកុមារីរងគ្រោះជាកូនបង្កើតបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំម៉ោងខាងលើ (ឪពុករបស់ខ្លួនបានចាប់រំលោភ) ក្រោយមកក៏ធ្លាក់ឈាមរួចឪពុកបានយកដុំថ្មដុតស្អំពោះ ។
លោកអធិការរងទទួលបន្ទុកព្រហ្មទណ្ឌបានបញ្ជាក់បន្ថែមនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ថា ការចាប់ឃាត់ជនសង្ស័យជាឪពុកខាងលើនេះ ធ្វើឡើងក្រោយពីទទួលបានព័ត៌មានពីអ្នកភូមិផងរបងជាមួយតាមរយៈមេភូមិ ហើយកុមារីរងគ្រោះត្រូវជាកូនបង្កើត ម្ដាយបានយកមកធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ មិនទាន់បានដាក់ពាក្យបណ្ដឹងនៅឡើយទេ ហើយបញ្ហាខាងលើនេះ សមត្ថកិច្ចរបស់លោកកំពុងដុតដៃដុតជើងបំពេញសំណុំបែបបទដើម្បីបញ្ជូនខ្លួនជនសង្ស័យជាឪពុករូបនេះ ទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តតាមនីតិវិធី ៕ ដោយ៖ប៉ឹម ពិន

ប្រភព៖ Facebook Phorn Sopal
បញ្ចេញមតិ