ការប៉ុនប៉ងរបស់រដ្ឋាភិបាលអាមេរិកក្នុងការបង្ខំឲ្យក្រុមហ៊ុន Apple ដោះលេខកូតទូរស័ព្ទiPhone បានវិលទៅតុលាការវិញ
ផ្លាកសញ្ញាក្រុមហ៊ុន Apple នៅ Grand Central Terminal បូរីញូវយ៉ក។ ការប៉ុនប៉ងរបស់រដ្ឋាភិបាលអាមេរិកក្នុងការបង្ខំឲ្យក្រុមហ៊ុន Apple ដោះលេខកូត ទូរស័ព្ទiPhone បានវិលទៅតុលាការវិញ។ |
ការតតាំងរវាងក្រសួងយុត្តិធម៌អាមេរិកនិងក្រុមហ៊ុន Apple
បានវិលត្រឡប់ទៅបន្ទប់សវនាការតុលាការសហព័ន្ធវិញហើយនៅថ្ងៃច័ន្ទ
នេះ នៅពេលដែលរដ្ឋាភិបាល ព្យាយាមឲ្យក្រុមហ៊ុន ផលិតទូរស័ព្ទ iPhone
នេះ អនុលោមតាមបទបញ្ជាមួយ ដើម្បីជួយឲ្យខ្លួន
អាចដោះលេខកូតទូរស័ព្ទដៃរបស់ជនល្មើស
ដែលបានបាញ់ប្រហារសម្លាប់មនុស្សអស់ជាច្រើននាក់នោះ។
ចៅក្រមម្នាក់និយាយកាលពីសប្ដាហ៍មុនថា ក្រុមហ៊ុន Apple ត្រូវតែផ្ដល់កម្មវិធី software ដើម្បីអនុញ្ញាតឲ្យការិយាល័យស៊ើបអង្កេតសហព័ន្ធ ឬFBI អាចរាវរកលេខកូដសម្ងាត់ ទូរស័ព្ទ iPhone មួយគ្រឿង ដែលនិយោជកមួយបានឲ្យទៅបុគ្គលិករបស់ខ្លួនឈ្មោះ Syed Rizwan Farook មុនពេលដែលជននេះ និងប្រពន្ធរបស់គាត់ឈ្មោះ Tafsheen Malik បានសម្លាប់មនុស្សអស់១៤នាក់ នៅក្រុង San Bernardino រដ្ឋកាលីហ្វ័រញ៉ា កាលពីឆ្នាំមុន។
ប៉ុន្តែ ក្រុមហ៊ុន Apple បានប្រកែក មិនធ្វើតាម អ្វីដែលខ្លួនហៅថា ជាបទបញ្ជា ដែលគេមិននឹងស្មានដល់ ដោយសារក្រុមហ៊ុន និយាយថា ការធ្វើបែបនេះ អាចបង្កហានិភ័យដល់អតិថិជនរបស់ខ្លួន ដែលប្រើប្រាស់ទូរស័ព្ទiPhone៕
ប្រភព៖ VOA

បញ្ចេញមតិ