តារាម៉ូដែលប៊ីគីនីកូឡុំប៊ីនាង Lopez ប្រឈមមុខទោសប្រហារជីវិតនៅចិន
នាង Juliana Lopez Sarrazola វ័យ ២២ ឆ្នាំ ជាតារាបង្ហាញម៉ូតប៊ីគីនីរបស់កូឡុំប៊ី អាចប្រឈមមុខទោសប្រហារជីវិត នៅក្នុងប្រទេសចិន ក្នុងករណីចោទប្រកាន់បទល្មើសរត់ពន្ធគ្រឿងញៀន ចូលសាធារណៈរដ្ឋប្រជាជនចិន ។
យោងតាមកាសែតអនឡាញប្រចាំថ្ងៃ El Mundo របស់អេស្បាញ, នាង Lopez ដែលក៏ជាបេក្ខនារីបវរកញ្ញាពិភពលោកឆ្នាំ ២០១៥ មកពី Antioquia, តំបន់ផលិតកាហ្វេដ៏ធំរបស់ប្រទេសកូឡុំប៊ី, ត្រូវបានចាប់ខ្លួនរួមជាមួយមិត្តប្រុសរបស់នាង នៅឯព្រលានយន្តហោះ Guangzhou នៅក្នុងរដ្ឋធានីនៃខេត្ត Guangdong ខាងត្បូងប្រទេសចិន ។ តាមសេចក្តីរាយការណ៍ព័ត៌មានឲ្យដឹង, នាង Lopez បានកំពុងយូរថ្នាំញៀនកូកាអ៊ីនជាង ៥០ ក្រាម ខ្ចប់ប្លាស្ទីក លាក់ក្នុងកុំព្យូទ័រ Laptop ។
យោងតាមសេចក្តីរាយការណ៍ព័ត៌មាន បានឲ្យដឹងទៀតថា នាង Lopez ដែលជាកីឡាការិនីបាល់ទាត់ គឺធំដឹងក្តីនៅ Medellin ក្នុងគ្រួសារថ្នាក់កណ្តាល ។ នាងពីមុន បានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីទិញសម្លៀកបំពាក់ និងគ្រឿងតុបតែងលម្អដែលមានតម្លៃថោកៗ យកមកលក់បន្តនៅប្រទេសរបស់នាង (កូឡុំប៊ី) ។
មិនយូរប៉ុន្មាន, នាង Lopez បានទទួលនូវពាក្យពេចន៍ពុំសមរម្យនៅលើ Twitter ដែលថា នាងគឺជាស្រី call girl (ស្រីពេស្យាដែលអាចហៅមកបានតាមតេឡេហ្វូន) សម្រាប់បុរសអ្នកជំនួញនៅបរទេស ដែលចំណាយលុយដេកជាមួយនាង១យប់ ១,២០០០ ដុល្លារ ។
ទោះយ៉ាងណា បច្ចុប្បន្ន ឯកអគ្គរដ្ឋទូតប្រចាំប្រទេសកូឡុំប៊ី នៅក្នុង Peking (ចិន) កំពុងខ្នះខ្នែងជួយ Lopez និងមិត្តប្រុសរបស់នាង ខណៈពួកគេកំពុងជាប់ឃុំខ្លួន ៕

បញ្ចេញមតិ