មិនចង់ឲ្យខូចធ្មេញគួរចៀសវាងអ្វីខ្លះទៅ?
ការដុសសម្អាតធ្មេញ និងប្រើអំបោះរូសចន្លោះធ្មេញ គឺជាវិធីសាស្ត្រញឹកញាប់មួយក្នុងការថែរក្សាធ្មេញឲ្យមានសុខភាពល្អ ប៉ុន្តែមានទម្លាប់ច្រើនទៀតដែលអ្នកគួរតែចៀសវាង ដើម្បីថែរក្សាភាពភ្លឺរលោងរបស់ធ្មេញកាន់តែល្អនៅពេលខាងមុខទៀត។
យើងខ្ញុំសូមណែនាំនូវវិធីសាស្ត្របន្ថែមទៀតដើម្បីចៀសវាងការខូចធ្មេញនៅថ្ងៃក្រោយដូចជា៖
យើងខ្ញុំសូមណែនាំនូវវិធីសាស្ត្របន្ថែមទៀតដើម្បីចៀសវាងការខូចធ្មេញនៅថ្ងៃក្រោយដូចជា៖
- មិនត្រូវខាំក្រចកដៃលេងឡើយ ព្រោះវាអាចគ្រោះថ្នាក់ដល់ថ្គាម និងឆែបធ្មេញបាន
 - មិនត្រូវដុសសម្អាតធ្មេញខ្លាំងៗពេកឡើយ ព្រោះវាអាចបណ្តាលឲ្យខូចធ្មេញ និងអញ្ចាញធ្មេញបាន។ ចូរដុសធ្មេញថ្នមៗដោយប្រើច្រាសទន់
 - ចូរចៀសវាងការគ្រឺតធ្មេញ ព្រោះវាអាចបណ្តាលឲ្យឈឺនៅថ្គាម និងប្រេះធ្មេញបាន
 - មិនត្រូវព្យាយាមទំពារដុំទឹកកកឡើយ ព្រោះអាចបណ្តាលឲ្យធ្មេញបែកបាន
 - ចូរចៀសវាងការញ៉ាំអាហារសម្រន់ណាដែលមានជាតិផ្អែមច្រើន៕
 


បញ្ចេញមតិ