វិធីលាងបន្លែ និងផ្លែឈើ ឲ្យអស់ជាតិគីមី
តើបងប្អូនជឿទេថា ការជ្រលក់បន្លែ និងផ្លែឈើ ទៅក្នុងល្បាយនៃទឹកខ្មេះ អាចកម្ចាត់ចោល នូវសារធាតុថ្នាំពុលសម្លាប់សត្វល្អិត រហូតទៅដល់ ៨០ ភាគរយ?
ពិតណាស់ វាជាវិធីសាស្ត្រដ៏ល្អ និងងាយស្រួល ក្នុងកម្ចាត់ចោលជាតិគីមីពុលនានា ... នេះបើតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Susan May។ លោកស្រី និងសហការី បានសិក្សាទៅលើគម្រោងនេះ ក្រោយការឧបត្ថម្ភពី PCAARRD។ ការសិក្សានេះមានគោលបំណង កាត់បន្ថយសារធាតុគីមីពុលនានា ដែលមាននៅក្នុងបន្លែ និងផ្លែឈើ។
ក្រុមអ្នកស្រាវជ្រាវ បានណែនាំនូវវិធីសាស្ត្រសាមញ្ញ និងងាយស្រួលចំនួន ៤ ដូចខាងក្រោមនេះ ៖
១. លាយទឹកខ្មេះ ២ ស្លាបព្រាកាហ្វេ ទៅក្នុងទឹក ៤ កែវ ហើយជ្រលក់បន្លែ និងផ្លែឈើនៅក្នុងល្បាយនេះ រយៈពេល ២ នាទី មុននឹងលាងសម្អាតឲ្យស្អាត (វាអាចកាត់បន្ថយជាតិថ្នាំពុល បានដល់ទៅ ៨០ ភាគរយ)។
២. លាយទឹកលាងដប ឬទឹកបោកខោអាវ (ដែលដាក់ថាអាចលាងបន្លែបាន) ចំនួន ១០ ដំណក់ ទៅក្នុងទឹក ១ លីត្រ ដើម្បីលាងសម្អាតបន្លែ បន្ទាប់មក អ្នកត្រូវលាងបន្លែនោះម្តងទៀត ដោយប្រើទឹកហូរ (វាកាត់បន្ថយជាតិថ្នាំពុលបាន ពី ៦៧ ទៅ ៨៨ ភាគរយ)។
៣. ស្ងោរបន្លែឲ្យឆ្អិនល្អ ពីព្រោះ សារធាតុគីមី អាចនឹងធ្លាក់ចុះ ដោយសារកម្តៅ។
៤. អាំង ឆ្អើរ ឬចៀនបន្លែ ដើម្បីកាត់បន្ថយជាតិគីមីពុល៕

បញ្ចេញមតិ