លក្ខណៈនៃឈាមរដូវ ដែលអាចបញ្ជាក់អំពីសុខភាពអ្នកបាន
ការឈឺចាប់បែបរមួលៗ ហើមពោះ ធ្លាក់ឈាមរដូវច្រើនៗ និងការឈឺខ្នង តែងតែជាអាការៈនៃការឈឺចាប់ក្នុងពេលមករដូវ ដែលវាជារឿងមិនអាចនឹងចៀសរួចទេ ហើយវាក៏ត្រូវបានស្ត្រីគ្រប់រូបគិតថា ជាថ្ងៃដ៏អាក្រក់សម្រាប់ពួកគេដែរ។ ការមករដូវមិនមែនត្រឹមតែនិយាយអំពីការប្តូរសម្លីអនាម័យ និងពិបាកពេញមួយថ្ងៃ ហើមពោះ ឬឈឺចាប់ទេ តែវាអាចជាអ្វីមួយដែលកំពុងតែប្រាប់អ្នកថា មានអ្វីមួយខុសប្រក្រតីចំពោះសុខភាពដែរដូចជា៖
កង្វះគ្រាប់ឈាម
កាលណាការធ្លាក់ឈាមរដូវច្រើនៗ និងច្រើនថ្ងៃ វាពិតជាសញ្ញាបញ្ជាក់ដ៏ច្បាស់មួយថាអ្នកមានបញ្ហាកង្វះគ្រាប់ឈាមហើយ។ អាការៈរបស់វាអាចជា ការអស់កម្លាំងខ្លាំង ស្លេកស្លាំង វិលមុខ ឬសន្លប់ និងពិបាកដកដង្ហើម។ ដើម្បីចៀសវាងបញ្ហានេះ ស្ត្រីគួរតែធ្វើយ៉ាងណាញ៉ាំអាហារសម្បូរជាតិដែកឲ្យបានច្រើនជាពិសេសសាច់ក្រហមតែម្តង។
មានបញ្ហាលើក្រពេញទីរ៉ូអ៊ីត
ឈាមរដូវត្រូវបានបញ្ជាឲ្យកើតឡើងតាមរយៈអ័រម៉ូន ហើយក្រពេញទីរ៉ូអ៊ីតដើរតួនាទីដ៏ធំមួយចំពោះរឿងនេះដែរ។ វាជាអ្នកសម្រួលដល់ការរំលាយអាហារ និងទម្ងន់រាងកាយដែរ។ ដូច្នេះបើសិនជាអ្នកឃើញមានការប្រែប្រួលរបស់ឈាមរដូវ ដូចជា ធ្លាក់ឈាមរដូវច្រើនៗ ឬតិច មករដូវមិនទៀង យកល្អគួរតែឲ្យពេទ្យពិនិត្យកម្រិតអ័រម៉ូនទីរ៉ូអ៊ីតហើយ។
មានជំងឺ Endometriosis
ឈឺចាប់បែបរមួលៗដែលទ្រាំមិនបាន អាចដោយសារតែអ្នកកំពុងតែមានជំងឺ Endometirosis ដែលប្រភេទជំងឺម្យ៉ាងដោយកោសិកាវាមានលក្ខណៈដូចស្បូន បែរជាមានវត្តមាននៅផ្នែកផ្សេងៗនៃរាងកាយទៅវិញ។
ញ៉ាំអាហារមិនគ្រប់គ្រាន់
បើសិនជាសន្ទស្សន៍ទម្ងន់ធៀបកម្ពស់ (BMI) អ្នកទាបជាង ១៨ ឬញ៉ាំអាហារតិចៗទៀតនោះ វាអាចជាកត្តាមួយដែលនាំឲ្យមានបញ្ហាដល់ការមករដូវដែរ។ ការញ៉ាំអាហារមិនបានគ្រប់គ្រាន់ ជាមូលហេតុមួយនាំឲ្យមិនមានមករដូវ ដោយសារតែស្រកទម្ងន់លឿនពេក។
មានជំងឺទឹកនោមផ្អែម
ស្ត្រីធាត់ ដែលច្រើនតែមិនឃើញមករដូវ ប្រហែលជាកំពុងតែមានជំងឺទឹកនោមផ្អែមប្រភេទទី២ហើយ។ ស្ត្រីដែលមានជំងឺនេះទំនងជាងាយមានបញ្ហានៃការមករដូវណាស់មុនពេលពួកគេអាយុ ៣០ឆ្នាំ។
ដុំសាច់ប៉ូលីពនៅមាត់ស្បូន
វាគឺជាដុំសាច់មួយប្រភេទដែលអាចនាំឲ្យមានការធ្លាក់ឈាមរដូវច្រើនៗខុសពីធម្មតា ឡើងកន្ទួលលើស្បែក ហូរឈាមក្រោយរួមភេទរួច និងចេះតែមិនស្រួលខ្លាំងនៅតំបន់ទ្វារមាស។ នៅលើលោកយើងនេះ មានស្ត្រីប្រមាណ ៤ភាគរយនឹងមានដុំសាច់ប្រភេទនេះក្នុងពេលវេលាណាមួយនៃជីវិត។
ស្ត្រេស
នៅពេលអ្នកស្ត្រេសច្រើនពេក នោះរដូវអាចនឹងប្រែប្រួល ឬខានមកជាមិនខាន។ ប៉ុន្តែបើសិនជាអ្នកអាចដោះស្រាយបញ្ហានេះបាន ភាពធម្មតានឹងកើតឡើងវិញបាន៕

បញ្ចេញមតិ