Featured

នារីៗទាំងអស់គ្នាកុំអូសរំលង តាមពិតចង់បានសក់ស្អាតរលោងងាយស្រួលអញ្ចឹងសោះ!

តើមានប្រយោជន៏អ្វីទៅ បើសិនជាអ្នកមានទម្រង់មុខស្អាតហើយ តែសក់របស់អ្នកចេះតែជ្រុះរហូតធ្វើអោយថ្ងាសរបស់អ្នកទូលាយ(ទំពែក) ? តែទោះជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវបារម្ភជាដាច់ខាត ព្រោះអីថ្ងៃនេះ អ្នកនឹងដឹងពីវិធីព្យាបាលនូវបញ្ហាសក់ជ្រុះនេះយ៉ាងស័ក្តសិទ្ធបំផុត។

អ្វីដែលសំខាន់នោះអ្នកត្រូវមានវត្ថុបីយ៉ាងគឺ៖ ប្រេងល្ហុងខ្វ៉ងចំនួន 2 ស្លាបព្រាបាយ, ស៊ុត 1 គ្រាប់ (យកតែផ្នែកលឿងៗ) ហើយនិងទឹកឃ្មុំ 1 ស្លាបព្រាផងដែរ។

វិធីអនុវត្តន៏ វិញនោះគឺងាយស្រួលទេ ដោយគ្រាន់តែអ្នកយកគ្រឿងផ្សំទាំងបីនេះដាក់ចូលក្នុងចានឬកែវមួយ ហើយកូរវាអោយសប់។ បន្ទាប់មកអ្នកអាចយកវាមកលាបលើគល់សក់ ហើយអ្នកត្រូវទុកវាក្នុងរយៈពេល 2 ម៉ោងទើបលាងជម្រះជាមួយនឹងសាប៊ូចេញ។

ចំណាំ៖ អ្នកត្រូវកក់វាយ៉ាងហោចណាស់ មួយសប្តាហ៏ម្តង ហើយអ្នកត្រូវកក់វាចំនួន 2 ខែទើបឈប់។

ខាងលើនេះគឺដើម្បីជាវិធីសាស្ត្រមួយដែលពិតជាមានប្រសិទ្ធភាពបំផុតសម្រាប់ប្រិយមិត្តទាំងអស់គ្នាដែលគួរធ្វើការសាកល្បង មុននឹងចំណាយថវិកាដ៏ច្រើនសន្លឹកសន្ធាប់ ដើម្បីជាវ(ទិញ) ផលិតផលថែរក្សាសក់ឬបណ្តុះសក់៕