មានដឹងអត់ថា ក្រូចឆ្មារ មានសារៈសំខាន់ ចំពោះរាងកាយរបស់យើងប៉ុណ្ណាទៅ?
ក្រូចឆ្មារអាចនិយាយបានថាជាភេសជ្ជៈ ឬជាគ្រឿងផ្សំធ្វើម្ហូបមួយប្រភេទដែលមានរសជាតិជូ និងជាប្រភេទអាស៊ីត ប៉ុន្តែនៅពេលវាចូលដល់រាងកាយរបស់យើង វានឹងក្លាយទៅជាអាល់កាឡាំងវិញ។ ផ្លែឈើពិសេសមួយនេះត្រូវបានប្រជាជនខ្មែរយើងពេញនិយមខ្លាំងណាស់ ជាពិសេសប្រើប្រាស់សម្រាប់អ្នកនិយមអាហារបែបជូរៗនិងធម្មជាតិ។ ក្រៅពីនេះវាក៏មានអត្ថប្រយោជន៍ចំពោះសុខភាពយើងច្រើនណាស់ដែរ។
សំបូរទៅដោយវីតាមីន C សម្រាប់បង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងចៀសផុតពីជំងឺក្អក និងផ្តាសាយ
បើសិនជាអ្នកឈឺធ្មេញ ចូរលាបទឹកក្រូចឆ្មារស្រស់នៅលើធ្មេញដែលឈឺនោះ វានឹងបាត់ទៅវិញហើយ ព្រមទាំងបញ្ឈប់ការឈាមអញ្ចាញធ្មេញទៀតផង។
ល្អចំពោះការថែរក្សាសក់ ជាពិសេសអ្នកជក់ជ្រុះសក់ច្រើន និងកើតអង្គែរស្បែកក្បាលតែម្តង។ អ្នកគ្រាន់តែលាបទឹកក្រូចឆ្មារនៅលើស្បែកក្បាលផ្ទាល់គឺជាការស្រេច។
នៅពេលគិតដល់ការសម្រកទម្ងន់ អ្នកគួរតែលាយទឹកក្រូចឆ្មារជាមួយទឹកឃ្មុំ និងទឹកក្តៅឧណ្ហៗញ៉ាំវាដំបូងគេនៅព្រឹកឡើងទៅ ព្រោះវាមិនត្រឹមតែជួយសម្រកទម្ងន់ទេ តែថែមទាំងបញ្ចេញជាតិពុលពីក្នុងខ្លួនថែមទៀតផង។
ក្រូចឆ្មារមានសារធាតុប្រឆាំងនឹងបាក់តេរី ដូច្នេះវាអាចជួយការពារអ្នកពីជំងឺឆ្លងផ្សេងៗដែលបង្កឡើងដោយបាក់តេរីបាន។ដោយសារតែក្រូចឆ្មារសំបូរវីតាមីន C ដូច្នេះវាក៏អាចជួយពង្រឹងដល់ប្រព័ន្ធផ្លូវដង្ហើម និងដោះស្រាយបញ្ហានៃការដកដង្ហើមបានដែរ។
បើសិនជាអ្នករលាកទឹកក្តៅតិចតួច ក្រូចឆ្មារក៏អាចជួយអ្នកបានដែរ។ អ្នកអាចលាបទឹកក្រូចឆ្មារនៅលើកន្លែងដែលរលាកនោះ នោះវានឹងជួយឲ្យឆាប់ជា ហើយបន្ថយឱកាសនៃការស្នាមលើស្បែកថែមទៀត៕

បញ្ចេញមតិ