វិធីសម្គាល់ថា “កូនញៀនថ្នាំ” ឬអត់?
សព្វថ្ងៃនេះ ឪពុកម្តាយភាគច្រើន តែងតែរវល់នឹងការងារ
រកស៊ីប្រចាំថ្ងៃ ដើម្បីយកប្រាក់មកផ្គត់ផ្គងគ្រួសារ
ដោយមិនសូវបានយកចិត្តទុកដាក់ និងតាមដានបញ្ហាការរៀនសូត្រ សុខភាព
និងការរស់នៅរបស់កូននោះទេ។ ដូច្នេះហើយ ទើបធ្វើឲ្យកូនមួយចំនួន
ខ្វះភាពកក់ក្តៅ ឬសេពគប់ពួកម៉ាកមិនល្អ។
សព្វថ្ងៃនេះ គ្រឿងញៀនហាក់ដូចជាស្ករគ្រាប់អញ្ចឹង គឺរីករាលដាល ពេញប្រទេសទាំងមូល មិនថាទីក្រុង ឬជនបទនោះទេ។
យ៉ាងណមិញ ថ្ងៃនេះ យើងខ្ញុំសូមលើកយក ប្រធានបទពិសេសមួយ ដែលទាក់ទងនឹងបញ្ហាគ្រឿងញៀន គឺថាធ្វើម៉េច ទើបដឹងថា កូន ឬបងប្អូនរបស់អ្នក កំពុងតែប្រើប្រាស់គ្រឿងញៀន?
របៀបសម្គាល់កូនញៀនថ្នាំ
១. ផ្លាស់ប្តូរអត្តចរឹត ពីមនុស្សនិយាយច្រើន ទៅជាហារមាត់មិនរួច, ពីមនុស្សស្លូត ទៅជាមនុស្សកាច, ពីមនុស្សដែលចេះកុហក ទៅជាមនុស្សពូកែភូតភរ, ពីមនុស្សស្រឡាញ់សម្រស់ ទៅជាមនុស្សមុខដូចឆ្មារ ...
២. លែងស្តាប់បង្គាប់ឪពុកម្តាយ ចេញចូលផ្ទះគ្មានម៉ោងកំណត់ ឬហួសពេលរហូត
៣. ចូលចិត្តឃុំខ្លួនក្នុងបន្ទប់ ដល់ពេលត្រូវការថ្នាំ ទើបចេញទៅក្រៅ
៤. គេចសាលា មិនសូវចូលរៀន
៥. មានអារម្មណ៍ភ័យខ្លាច ភ្លឹកៗ ហើយឧស្សាហ៍ភ្លេចច្រើន
៦. ផ្អើលៗ ហើយមានខ្លួន ខ្លាចតែគេដឹងរឿង ថាខ្លួនឯងប្រើថ្នាំញៀន
៧. រាងកាយស្គមស្គាំង មិនសូវញ៉ាំបាយ
៨. ក្លាហាន ហើយហ៊ានខុសពីធម្មតា
៩. បំផ្លាញទ្រព្យសម្បត្តិ ឬលួចរបស់របរក្នុងផ្ទះ ដើម្បីទៅទិញថ្នាំ ដូចជា ម៉ូតូ ទូរទស្សន៍ ទូរស័ព្ទ និងគ្រឿងអលង្ការជាដើម។
បើសិនបើអ្នក សង្កេតឃើញសញ្ញាទាំងនេះហើយ ចូរប្រឹក្សាយោលប់ជាមួយអ្នកជំនាញ ដើម្បីចាត់វិធានការសមស្របណាមួយ។ យ៉ាងណាមិញ ក្នុងនាមជាឪពុកម្តាយ អ្នកត្រូវផ្តល់ភាពកក់ក្តៅ និងយកចិត្តទុកដាក់ចំពោះកូនឲ្យបានច្រើន មិនមែនខំរកតែលុយ ហើយទុកកូនចោលនោះទេ៕
ប្រភព៖ www.health.com.kh

បញ្ចេញមតិ