ចង់ធ្វើប្រហិតត្រីស្លាតឲ្យឆ្ងាញ់គួរមានអ្វីខ្លះ?
ចំអិនអាហារខ្លួនឯង៖ មនុស្សដែលមានវ័យកាន់តែចាស់គួរពិសារសាច់ត្រីឲ្យបានច្រើនជាងសាច់សត្វផ្សេងៗដោយសារម្ហូបដែលចម្អិនដោយត្រីមិនសូវជាសំបូរដូច្នេះហើយបានជាយើងសូមណែនាំពីមុខម្ហូបម្យ៉ាងដែលចំអិនពីសាច់ត្រីងាយស្រួលក្នុងការធ្វើហើយក៏មានរសជាតិឆ្ងាញ់គួរឲ្យជាប់ចិត្តដែរនោះគឺរបៀបធ្វើប្រហិតត្រី ហើយខាងក្រោមនេះជាគ្រឿងផ្សំ និងវិធីធ្វើ៖
១. គ្រឿងផ្សំ
- សាច់ត្រីស្លាតកូសរួច ១ គីឡូ
- អំបិលម៉ត់ ១ ស្លាព្រាតូច
- ទឹកត្រជាក់ ៤ ស្លាព្រាបាយ ឬ (ទឹកកអនាម័យ៣-៤ ដុំ )
- គ្រឿងម្ទេសបុក ៣ - ៤ ខាំ ( បើចង់ក្រហមដាក់ម្ទេសប្លោកក្រៀមបុកចូលជាមួយ)
- ពងមាន់ ១
- ទឹកត្រី
- ស្កសរ កន្លះស្លាបព្រាបាយ
- សណ្កែកគួរហាន់ខ្លីៗតូចៗ ៣ ខាំ
- ម្រះព្រៅ ៣ កូនចានតូច
- ស្លឹកក្រូចសើចហាន់ជាសសៃឆ្មារ ២ ស្លាបព្រាបាយ។
២. របៀបធ្វើ
- យកសាច់ត្រីដែលកូសរួចមកបុកអោយស្អិត នៅពេលដែលបុកយើងថែមទឹកត្រជាក់លាយជាមួយអំបិល ដាក់បុកលាយជាមួយត្រីផង។
- ពេលដែលបុកសាច់ត្រីស្អិតល្អហើយ យកគ្រឿងបុក ពងមាន់ ស្កសរ ទឹកត្រី ដាក់ចូល រួចហើយច្របល់អោយចូលគ្នា ( រួចយកទៅចៀន ភ្លក់មើលសិន ) តើរសជាតិល្មមហើយឬនៅ ខ្វះខាតអ្វីយើងបន្ថែមបានទៀតតាមការចូលចិត្ត ។
- នៅពេលដែលច្របល់សាច់ត្រីភ្លក់ល្មមដឹងរសជាតិហើយ ក៏ដាក់ ស្លឹកក្រូច ម្រះព្រៅ សណ្កែកគួ ហើយច្របល់អោយចូលគ្នាម្ដងទៀត ទុកមួយលែកសិន ( ម្រះព្រៅកុំដាក់ទាំងអស់ បែងទុកពាក់កណ្ដាលសម្រាប់បំពងទុករៀបដាក់ចាន ) ។
- ចូលអ្នកដាក់ប្រេងចៀនអោយច្រើនបន្ទិច បើកភ្លើងអោយក្ដៅល្មម រួចយកម្រះព្រៅទៅបំពងមុនគេ (ទុកទ្រាប់រៀបដាក់ចាន ) រួចហើយ យកប្រហិតទៅប៉ាន់ដុំត្របែតៗល្មម រួចយកទៅចៀន អោយឆ្អិនល្អ រៀបដាក់ចានរួចជាការស្រេច ។ពេលចៀនចូលអ្នកសង្កេតមើលភ្លើងកុំអោយក្ដៅពេក ប្រើភ្លើងក្ដៅល្មមៗបានចៀនប្រហិតឡើងល្អ )
៣. របៀបធ្វើទឹកច្រលក់
- ទឹកខ្មេះ ៤ ស្លាបព្រាបាយ
- ស្កសរ ៣ ស្លាបព្រាបាយ
- អំបិលមួយកន្លះកូនស្លាបព្រាតូច
- សណ្ដែកដីលីងបកសំបក បុកអោយបែកតិចៗ
- ម្ទេសពណ៌លឿង ហាន់ ១ទៅ២គ្រាប់
- ត្រសក់ពុសជាពីរហាន់ ( អោយរៀងក្រាស់បន្ទិច)
- យកទឹកខ្មេះ ស្កសរ អំបិល ចាក់ចូលក្នុងខ្ទះ ហើយបើកភ្លើងកូរអោយរលាយ ទុកអោយពុះមួយសន្ទុះសិន ចាំបិទភ្លើង ចាក់ដាក់កូនចានទុកត្រជាក់ ដាក់ត្រសក់នឹងម្ទេសហាន់ ជាទឹកជ្រលក់រួចជាការស្រេច ។
ចំណាំ៖(នៅពេលដែលកូសសាច់ត្រីរួចយកទៅច្រកថង់ចងមាត់អោយជិតដាក់ត្រាំនឹងទឹកកកអោយវាត្រជាក់ ប្រហែល១ម៉ោងចាំយកមកបុក ជួយអោយប្រហិតត្រីស្វិតល្អ ) ។
បញ្ចេញមតិ