ក្បួនរថយន្តរបស់សម្ដេចក្រុមព្រះបានជួបគ្រោះថ្នាក់ចរាចរណ៍ទៀតហើយ
កំពត ៖ ក្បួនសម្ដេចក្រុមព្រះបន្ទាប់ពីជួបសំណេះសំណាលជាមួយអ្នកគាំទ្ររបស់ខ្លួននៅខេត្តកំពតស្រាប់តែបានជួបឧបទ្ទវហេតុចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ៣១នៅភូមិ ព្រៃតាព្រឹក ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាសខេត្តកំពត ស្រាប់មានរថយន្តដឹកដីមួយគ្រឿងបើកបរដោយបុរសម្នាក់ឈ្មោះ ញឹម សូវិន អាយុ២៧ឆ្នាំបានបើកកាត់ពីមុខក្បួនតែម្ដង។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយបុរសម្នាក់បើកឡានដឹកដីនេះនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ខែឧសភា២០១៧សាក្សីបានបន្តទៀតថាខណៈដែលក្បួនរថយន្តរបស់សម្ដេចក្រុមព្រះ នរោត្ដមរណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុន ស៊ិនប៉ិច បណ្ដាលឲ្យរថយន្តឡុចស៊ីស៤៧០ ភ្នំពេញ2J-9055 ជារថយន្តរបស់ឆឹង ចំរើន ជាអនុប្រធានគណបក្សហ្វ៊ុន ស៊ិនប៉ិច បានធ្លាក់ចូលក្នុងស្រែបណ្ដាលឲ្យរថយន្តដាច់កង់ក្រោយប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏ពុំមានមនុស្សគ្រោះថ្នាក់ឡើយ ។
បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នេះរួចជនបង្កបានព្យាយាមបើករថយន្តគេចតែត្រូវក្បួនរថយន្តរួមដំណើរជាមួយគ្នាដេញឃាត់បានទាំងរថយន្តនិងជនបង្កជូនទៅសមត្ថកិច្ចដោះស្រាយតាមច្បាប់។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០១៥កន្លងទៅសម្ដេចក្រុមព្រះធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍ម្ដងហើយដែលបង្កឡើងដោយរថយន្តដឹកដីដូចគ្នានៅស្រុកព្រៃឈរខេត្តកំពង់ចាម គ្រានោះបណ្ដាលអោយអ្នកម្នាងអ៊ុក ផល្លា បានទទួលរងរបួសយ៉ាងដំណំរួមទាំងអង្គរក្ស៥នាក់ផងដែរ ៕
ប្រភព៖facebookBTVnews
បញ្ចេញមតិ