Featured

ទី​បំផុត ក្រុម​អ្នក​ស្រាវ​ជ្រាវ​អះ​អាង​ថា មហា​រីក គឺ​ជា​​ជំ​ងឺ​បង្កើត​ដោយមនុស្ស​​សុទ្ធ​សាធ (មានវីដេអូ)

ក្រុម​អ្នក​ស្រាវ​ជ្រាវ​មកពី​សា​កលវិទ្យាល័យ University Of Manchester ចក្រភព​អង់គ្លេស បាន​​ធ្វើករ​សន្និ​ដ្ឋាន​ថា មហា​រីក​គឺ​ជា​ជំ​ងឺ​​បែប​ទំនើប​​ដែលត្រូវ​បាន​បង្កើត​ឡើង​ដោយមនុស្ស​​ខ្លួន​ឯង​។


គ្រាន់តែនៅក្នុង​ចក្រ​ភព​​អង់​គ្លេស​ ជំ​ងឺ​​មហា​រីក​បាន​ឆក់​យក​ជីវិត​មនុស្ស​​ច្រើន​ជាង​១៥០០០០នាក់​​ជា​រៀង​​រាល់ឆ្នាំ​​។ ស្ថិតិផ្សេង​ៗ​ក៏​បង្ហាញ​ផងដែរ​ថា មនុស្ស​ប្រមាណ​ជា​​ង១នាក់​ក្នុង​ចំណោម​៣នាក់នៅ​ចក្រ​ភពអង់គ្លេស ​​អាច​ប្រឈមមុខនឹងការ​កើត​ជំ​ងឺមហា​រីក​។ ក្រុម​អ្នកស្រាវ​ជ្រាវ​បាន​​ចំណាយពេល​ជាច្រើនក្នុង​ការ​​សិក្សា​ទៅលើ​​សាក​សព​របស់​ជន​ជាតិអេ​ហ្ស៊ីប ឆ្អឹង​ផ្សេង​ៗ និង​​ទ្រីស្តីនានា នៅមុនពេល​ឈានដល់​ការ​សន្និ​ដ្ឋាន​បែប​នេះ​។

ក្រុម​អ្នកស្រាវ​ជ្រាវ​បាន​អះ​អាង​ថា ជំ​ងឺនេះ គឺ​ជា​​​ប្រភេទ​ជំ​ងឺ​បង្កើត​ឡើងដោយមនុស្ស​ខ្លួន​​ឯង ពោលគឺ​ដោយ​សារ​តែ​ការ​ប្រើប្រាស់​ជី​​វិត​សម័យទំនើប​ហួស​ហេតុ​ពេក​។ ក្នុងការ​សិក្សា​ស្រាវ​ជ្រាវ​ទៅ​លើ​សាក​សព​របស់​អេ​ហ្ស៊ីប ក្រុម​អ្នក​ស្រា​វ​ជ្រាវ​​មិន​បាន​រក​ឃើញ​សញ្ញា​នៃ​ជំ​ងឺ​មហា​រីក​ឡើយ ក្នុង​សាក​សព​ភាគច្រើន លើក​លែង​តែ​ករណីមួយ​ប៉ុណ្ណោះ​។ ស្បែក​ជាច្រើន​​ដែលយក​មក​ពី​​សាក​សព​របស់​​ប្រជា​ជន​អេ​ហ្ស៊ីប​រាប់​រយនាក់ ត្រូវ​បាន​គេ​បញ្ចូល​ទឹក​ជាថ្មី ដើម្បី​ធ្វើការ​ពិសោធ​។ ក្រុម​អ្នកស្រាវ​ជ្រាវ​​បាន​រក​ឃើញ​ថា មាន​ករណី​នៃ​ជំងឺ​មហា​រីក​តែមួយ​គត់​ដែល​ត្រូវ​បាន​រក​ឃើញនៅ​លើ​សាក​សព​​ទាំង​នោះ​។ កាល​ពី​មុន ក្រុមអ្នកស្រាវ​ជ្រាវ​មួយ​ចំនួន​​បាន​លើកឡើង​ថា ប្រជា​ជន​អេ​ហ្ស៊ីប​សម័យ​បុរាណ​មិន​មាន​ជីវិត​​យូរ​​អង្វែង​​​​គ្រប់គ្រាន់ក្នុងការកើត​ជំ​ងឺ​មហា​រីក​។


ប៉ុន្តែ ពេលនេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​​បញ្ជាក់ថា ​ជំ​ងឺ​ទាក់​ទង​នឹង​អាយុ​ផ្សេង​ទៀត ដូច​ជា​​ជំ​ងឺ​ឈាម​កក​តាម​សរសៃ​ឈាម និង​ជំ​ងឺ​ពុក​ឆ្អឹង សុទ្ធ​សឹង​បាន​​កើតឡើង​អំឡុង​ពេល​នោះ​។ ហេតុ​នេះ បើ​យោង​ទៅតាមការ​ស្រាវ​ជ្រាវ​ថ្មី​​ៗនេះ មហា​រីក​គឺ​ជា​ប្រភេទ​​ជំ​ងឺ​ដែលមនុស្ស​​ខ្លួន​ឯង​​ជា​អ្នក​បង្កើត​ឡើង ដោយ​សារ​តែ​ការប្រើប្រាស់​ជីវិត​បែប​ទំនើប​ហួស​ហេតុ​ពេក​។ ក្រុម​​​អ្នក​ស្រាវ​​បាន​ណែ​នាំ​​ឲ្យមាន​របប​អាហារ​ប្រកប​ដោយ​សុខ​ភាព ធ្វើ​លំហាត់​ប្រាណ​ជា​ទៀង​ទាត់ និ​ង​ថែ​រក្សា​​ទម្ងន់​ប្រកបដោយ​សុខ​ភាព​។ ​ជម្រើស​​នៃ​របៀប​រស់​នៅ​ទាំង​បី​នេះ ត្រូវ​​បាន​គេ​ជឿ​ជាក់​ថា នឹង​ការ​ពារ​​មិន​ឲ្យ​កើត​​​ជំ​ងឺ​មហា​រីក​ដ៏​សាមញ្ញ​បំផុត​រហូត​ដល់​ទៅ​១ភាគ​៣​៕
ប្រភព៖ Worldtruth