ហេតុអ្វីបានជាអ្នកគួរបាញ់ទឹកកាមឱ្យបានយ៉ាងតិច២១ដងក្នុង១ខែ??ចង់ដឹង...
សកលវិទ្យាល័យសុខភាពសាធារណៈ Boston បានរកឃើញថាសុខភាពប្រូស្តាតល្អអាស្រ័យលើខ្លួនអ្នក ការបាញ់ទឹកកាមញឹកញាប់អាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកប្រូស្តាត។ ការសិក្សាបានឱ្យដឹងថា បុរសវ័យ២០-២៩ឆ្នាំដែលបានសម្រេចកាម២១ដង ឬច្រើនជាងនេះក្នុង១ខែធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីកប្រូស្តាតតិចជាង១៩%បើធៀបនឹងអ្នកដែលសម្រេចកាមបាន ៤-៧ដងក្នុង១ខែ។
ហើយមិនមែនត្រឹមតែបុរសវ័យក្មេងទេដែលទទួលបានអត្ថប្រយោជន៍នេះ បុរសវ័យ៤០-៤៩ឆ្នាំបាញ់ទឹកកាមយ៉ាងតិចណាស់ ២១ដងក្នុង១ខែក៏អាចកាត់បន្ថយពីគ្រោះថ្នាក់នៃជំងឺមហារីកប្រូស្តាត២២%ដែរ។ អ្នកសិក្សានិពន្ធ Jennifer R. Rider បាននិយាយថា ការបាញ់ទឹកកាមញឹកញាប់ច្រើនអាចកាត់បន្ថយឱកាសនៃការចាប់ផ្តើមកើតដុំសាច់ក្នុងក្រពេញប្រូស្តាត។
លើសពីនេះទៀត មិនថាអ្នកសម្រេចកាមជាមួយដៃគូ ឬដោយខ្លួនឯងឡើយ គុណប្រយោជន៍តែងតែកើតមានចំពោះអ្នកជានិច្ច៕
បញ្ចេញមតិ