ស្តង់តាំងពិព័រណ៌ក្នុងពិធីច្រត់ព្រះនង្គ័ល ត្រូវបានខ្យល់កន្ត្រាក់វាយដួលរលំ
ព្រៃវែង៖ ស្ដង់តាំងពិព័ណ៌ ដែលបានរៀបចំសម្រាប់ដាក់បង្ហាញពីសមិទ្ធផលរបស់ក្រសួង និងស្ថាប័ននានា ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤ ឧសភា ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែងនោះ ត្រូវបានរងការខូចខាតដោយសារភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់វាយបោកបក់ដួលរលំ នារសៀលថ្ងៃទី១០ ឧសភានេះ។
បើតាមហ្វេសប៊ុកក្រសួងធនធានទឹក និងឧត្តុនិយម ស្តង់ពិព័ណ៌ដែលត្រូវបានខ្យល់កន្ត្រាក់វាយដួលរលំរងការខូចខាតទាំងស្រុងអស់មួយចំនួនធំ ។ ចំណែកស្ដង់មួយចំនួនទៀត នៅរក្សាទ្រង់ទ្រាយធម្មតា។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្នុងឆ្នាំនេះ ប្រារព្ធឡើងនៅខេត្តព្រៃវែង ក្រោមព្រះរាជធិបតី ព្រះមហាក្សត្រ។ ភោគដំណាំ៧មុខ សម្រាប់ឧសភរាជ បរិភោគរួមមាន ពោត ស្រូវ ល្ង សណ្ដែក ស្មៅ ទឹក និងស្រា។ ក្រោយពីគោឧសភរាជ បរិភោគទាំងនេះហើយ បាគូប្រចាំព្រះបរមរាជវាំង និងទស្សន៍ទាយទៅតាមក្បួនបុរាណ អំពីលទ្ធផលនៃភោគផលដំណាំប្រចាំឆ្នាំផងដែរ៕
រូបពីហ្វេសប៊ុកក្រសួងធនធានទឹក និងឧត្តុនិយម |
បញ្ចេញមតិ