Featured

បញ្ចុះតម្លៃ​អគ្គិសនី​ និង​ទឹក ទូ​ទាំង​ប្រទេស ​ចាប់ពី​ថ្ងៃ​ទី​១៥ ឧសភា នេះ​តទៅ

ដំណឹងល្អសំរាប់ពលរដ្ឋកម្ពុជា បញ្ចុះតម្លៃ​អគ្គិសនី​ និង​ទឹក ទូ​ទាំង​ប្រទេស ​ចាប់ពី​ថ្ងៃ​ទី​១៥ ឧសភា នេះ​តទៅ


រាជ​ភ្នំពេញ ៖ ក្នុង​ពី​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ អគារ​សាលាខេត្ត អគារ​រដ្ឋបាល និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ថ្មី​សន្លាង នៅ​ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា ២០១៧​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី ១៥ ខែឧសភា នេះ​ទៅ ថ្លៃ​ទឹក និងអគ្គិសនី​នៅ​តាម​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ​នឹង​ចុះថោក​ហើយ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន និង​មន្ត្រីរាជការ ។

លោកនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១៥ ឧសភា ២០១៧ នេះ​ទៅ ថ្លៃ​ទឹក​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ពី​រដ្ឋ​ផ្ទាល់ ដែល​ប្រើ​មិន​លើស​ពី​៣​ម៉ែត្រ​គីប​ក្នុង​មួយ​ខែ នឹង​ត្រូវ​បង់​ត្រឹម​៤០០​រៀល ចំពោះ​ប្រជាពលរដ្ឋ​តាម​បណ្ដា​ខេត្ត និង​អ្នក​នៅ​រាជធានី​ភ្នំពេញ ប្រើ​អស់​ត្រឹម​៣​ម៉ែត្រ​គីប​ក្នុង​មួយ​ខែ នឹង​ចុះ​ពី​៥៥០​រៀល មក​ត្រឹម​៤០០​រៀល វិញ​។ ចំពោះ​អ្នក​ដែល​ប្រើ​មិន​លើស​ពី​៧​ម៉ែត្រ​គីប នឹង​ត្រូវ​ចុះ​ពី​៥៥០​រៀល មក​នៅ​ត្រឹម​៥០០​រៀល ។

ចំណែកឯតម្លៃអគ្គិសនី​​វិញ ប្រសិនបើ​បងប្អូន ប្រើ​ក្រោម​១០​គីឡូវ៉ាត់ នឹង​បង់​ត្រឹមតែ​៤៨០​រៀល ។ ចំណែក​អ្នក​ប្រើ​ក្រោម​៥០​គីឡូវ៉ាត់ នឹង​ត្រូវ​បង់​៦១០​រៀល ហើយ​បងប្អូន​ដែល​ប្រើ​អស់​លើស​ចាប់ពី​៥០​គីឡូវ៉ាត់ នឹង​ត្រូវ​បង់​៧៧០​រៀល ៕