គន្លឹះដើម្បីបំបាត់ស្លេស្មតាមបែបធម្មជាតិ
ញ៉ាំទឹកគ្រប់គ្រាន់
បើសិនជាស្លេស្មកំពុងតែធ្វើទុក្ខអ្នកខ្លាំង ការញ៉ាំទឹកបានគ្រប់គ្រាន់អាចជួយបំបាត់បញ្ហានេះបានយ៉ាងងាយ។ អ្នកគ្រាន់តែត្រូវការញ៉ាំទឹកក្តៅឧណ្ហៗឲ្យបានច្រើនតាមតែអាចធ្វើបានប៉ុណ្ណោះដើម្បីអាចពង្រាវភាពស្ទះនេះបាន។ ការញ៉ាំស៊ុបឆ្អឹង តែ និងទឹកផ្លែឈើក៏អាចជួយបំបាត់ស្លេស្មនេះកាន់តែលឿនដែរ។
ទឹកអំបិល
ចូរពង្រាវស្លេស្មតាមរយៈការខ្ពុរទឹកអំបិល។ ការធ្វើបែបនេះញឹកញាប់ពិតជាអាចបន្ធូរភាពស្ទះក្នុងបំពង់ករ ហើយក៏ដកដង្ហើមបានស្រួលដែរ។ ក្រៅពីនេះ អំបិលអាចសម្លាប់មេរោគជាច្រើនដែលធ្វើឲ្យស្លេស្មកកកុញក្នុងបំពង់ករ។
ក្រូចឆ្មា
វិធីព្យាបាលខ្លួនឯងមួយផ្សេងទៀតដែលអ្នកអាចបំបាត់ស្លេស្មបែបធម្មជាតិបាននោះគឺក្រូចឆ្មាតែម្តង។ អ្នកអាចបង្កើតជាទឹកក្រូចឆ្មាដោយខ្លួនឯង ព្រោះវាផ្ទុកទៅដោយវីតាមីនជាច្រើនដែលអាចបង្កើនមុខងារប្រព័ន្ធភាពស៊ាំបាន ឬគ្រាន់តែកាត់វាជាចំណិតស្លាយ ហើយរោយអំបិល ឬម្រេចបន្តិច ហើយជញ្ជក់ក៏បានដែរ។ រឿងនេះនឹងជួយឲ្យស្ថានភាពស្លេស្មកាន់តែល្អជាងមុន។
អាហារហិរ
វាកើតឡើងត្រង់ថា ការញ៉ាអាហារហិរមួយចំនួនអាចជួយពង្រាវស្លេស្មដែលកំពុងតែស្អិត និងរំខានដល់ការដកដង្ហើមបាន។ អ្នកអាចរៀបចំអាហារដែលផ្ទុកទៅដោយសារធាតុ Capsiacin ឲ្យក្តៅដើម្បីវាអាចធ្វើឲ្យស្លេស្មកំពុងតែស្អិតនោះរាវមកវិញបាន។
ទឹកឃ្មុំ
បើសិនជាអ្នកចង់បំបាត់ស្លេស្ម យកល្អគួរតែប្រើប្រាស់ទឹកឃ្មុំ។ ទឹកឃ្មុំសម្បូរទៅដោយអង់ទីអុកស៊ីដង់ សារធាតុប្រឆាំងការរលាក ប្រឆាំងវីរុស និងបាក់តេរី ដែលអាចបំបាត់ស្លេស្មដែលកំពុងតែស្ទះក្នុងបំពង់ករបាន។ ចូរញ៉ាំទឹកឃ្មុំមួយស្លាបព្រាបាយដើម្បីទទួលបានប្រយោជន៍របស់វា។
ខ្ញី
ស្លេស្មអាចងាយនឹងព្យាបាលជាមួយនឹងខ្ញី ដោយសារតែវាមានសារធាតុប្រឆាំងនឹងការរលាក និងបាក់តេរី ហើយក៏ជួយបន្ធូរការស្ទះក្នុងផ្លូវដង្ហើមបានដែរ។ អ្វីដែលងាយស្រួលនោះគឺគ្រាន់តែយកខ្ញីធ្វើជាតែដើម្បីញ៉ាំជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច៕
ត្រួតពិនិត្យដោយ www.health.com.kh
បញ្ចេញមតិ