ផ្ទុះអាវុធមួយប្រាវ នៅភាគខាងជើងប្រទេសថៃ រឹបអូសថ្នាំញៀន៦០មុឺនគ្រាប់
ប្រទេសថៃ ៖ ថ្នាំញៀនប្រភេទយ៉ាម៉ាប្រមាណ ៦ សែនគ្រាប់ត្រូវបានកំលាំងវរៈការពារព្រំដែនថៃដែលឈរជើងនៅភាគខាងជើងជាប់ខ្សែបន្ទាប់ព្រំដែនប្រទេសភូមាធ្វើការ រឹបអូសបានបន្ទាប់ពីមានការប៉ះទង្គិចគ្នា ព្រមទាំងបានធ្វើការផ្ទុះអាវុធមួយប្រាវរួចមកដែលបន្សល់នូវសពជនសង្ស័យចំនួន៨នាក់ នៅលើសមរភូមិផងដែរ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចថៃដែលយើងទទួលបានគឺ ការផ្ទុះអាវុធនេះ បានកើតឡើងនៅពេលកណ្តាលអាធ្រាត ក្នុងយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ នៅភាគខាងជើងប្រទេសថៃត្រង់ចំណុចបរិវេណផាមី ភិកាត់ដែលមានចំងាយពីខ្សែបន្ទាប់ព្រំដែនថៃ ភូមាប្រមាណ ២គីឡូម៉ែត្រក្នុងឃុំវៀងផាងខាំ ស្រុកម៉ែសាយខេត្តឈាងរ៉ាយ ប្រទេសថៃ ។របាយការណ៍បានបន្តថានៅមុនពេលកើតហេតុគឺកំលាំងការពារខ្សែបន្ទាប់ព្រំដែនបានសង្គេតឃើញថាមានជសង្ស័យប្រមាណ១៥នាក់ ដោយម្នាក់ៗមានស្ពាយសាក់កាដូពីក្រោយព្រមទាំងមានអាវុធស្ទើរគ្រប់ដៃបានធ្វើដំណើរចេញពីខ្សែបន្ទាត់ ព្រំដែនឆ្ពោះចូលមកក្នុងភូមិសាស្ត្រខាងលើ ។
ភ្លាមៗនោះដែរសមត្ថកិច្ចបានធ្វើសញ្ញាអោយពួកគេទាំងនោះឈប់ដើម្បីត្រួតពិនិត្យ ផ្ទុយទៅវិញគ្រាន់តែឃើញសញ្ញាភ្លាមពួកគេបានធ្វើការបាញ់រះមកលើកំលាំងភ្លាមទើបមានការផ្ទុះអាវុធតប ត គ្នាអស់រយៈពេលប្រមាណជា ១០ នាទី ទើបមានការស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែដោយសារតែយប់ងងឹតខ្លាំងពេក ទើបកំលាំងមិនអាចចូលទៅត្រួតពិនិត្យបានទេដោយបានដាក់កំលាំងពង្រាយដើម្បីការពារសមរភូមិប្រយុទ្ធ ។
នៅវេលាម៉ោង៦ ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ កំលាំងចម្រុះបានធ្វើការ សហការចុះត្រួតពិនិត្យលើទីតាំងប្រយុទ្ធ ក៏បានប្រទះឃើញសាក់កាដូចំនួន៦ ដែលជនសង្ស័យបានបោះបង់ចោលព្រមទាំងមានសពមនុស្សស្លាប់ចំនួន៨នាក់ ដែលគេសង្ស័យថា អាចជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព្រៃភ្នំ ដើម្បីរកសុីនាំគ្រឿងញៀនឆ្លងដែនខុសច្បាប់ ។
សរុបជាលទ្ធផលគឺសមត្ថកិច្ចបានដកហូតអាវុធធុន M16 ចំនួន២ដើមនិអាវុធ
ធុន AK47 ចំនួន១ដើម ព្រមទាំងថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ៦០ មុឺនគ្រាប់ ដោយបច្ចុប្បន្នកំលាំងវរៈការពារព្រំដែន បានធ្វើការប្រគល់ទៅអោយកំលាំងជំនាញចាត់ចែងទៅតាមនិតិវិធីច្បាប់ ៕
ប្រភព៖FB_មតិមហាជន
បញ្ចេញមតិ